ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាស ថា ថ្ងៃនេះមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដនោះទេ ចំណែកអ្នកជាសះស្បើយក៏មិនមានដែរ ខណៈអ្នកជាសះស្បើយសរុបមានចំនួន៧៧នាក់។ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩៕

ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ